leftcenterrightdel
មេដឹកនាំរុស្ស៊ី និងអារ៉ាប់ប៊ីសាអូឌីត (រូបថត៖ TTXVN)

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងព្រះរាជទាយាទអារ៉ាប់ប៊ីសាអូឌីត Mohammed bin Salman បានពិភាក្សាអំពីទីផ្សារថាមពលនិងការដែលអង្គការនៃបណ្ដាប្រទេសនាំប្រេងចេញ (OPEC) និងដៃគូ (OPEC +) បានអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបាន។ ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ១៧ ខែតុលា វិមានក្រឹមឡាំងបានឲ្យដឹងថា ក្នុងពេលសន្ទនានេះ មេដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីនូវបំណងប្រាថ្នាក្នុងការបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវិស័យប្រេងដើម្បីរក្សាស្ថេរភាពទីផ្សារថាមពលសកលលោក។ មេដឹកនាំនៃប្រទេសទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

តាម vovworld.vn