ថ្លែងទៅកាន់សន្និសីទសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប លោក Michel បានឲ្យដឹងថា៖ មេដឹកនាំ EU អំពាវនាវឱ្យក្រុមប្រឹក្សាអឺរ៉ុប គណៈកម្មការអឺរ៉ុប និងប្រទេសជាសមាជិកបន្តប្រឹងប្រែង ដោយផ្អែកលើមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រល្អបំផុត ជាពិសេសបទប្បញ្ញត្តិធ្វើចត្តាឡីស័ក្ត ការតាមដានទំនាក់ទំនងឆ្លងដែន យុទ្ធសាស្ត្រធ្វើតេស្ត ទទួលស្គាល់លទ្ធផលតេស្តរបស់គ្នាទៅវិញទៅមក និងការរឹតត្បិតជាបណ្តោះអាសន្នសម្រាប់ការធ្វើដំណើរដែលមិនចាំបាច់ចូលសហភាពអឺរ៉ុប។ 

leftcenterrightdel
រូបថតឧទាហរណ៍ (Getty Images)

ក្រុមប្រឹក្សាអឺរ៉ុបបានសម្តែងនូវការស្វាគមន៍ចំពោះការខិតខំប្រឹងប្រែងក្នុងសហគមន៍អឺរ៉ុប ស្តីពីការអភិវឌ្ឍនិងចែកចាយវ៉ាក់សាំង កូវីដ-១៩ ព្រមទាំងបានបញ្ជាក់ជាថ្មីពីតម្រូវការសម្រាប់ដំណើរការផ្តល់អាជ្ញាប័ណ្ណ និងការត្រួតពិនិត្យយ៉ាងតឹងរឹង ពង្រឹងសមត្ថភាពចាក់វ៉ាក់សាំងទូទាំងទ្វីបអឺរ៉ុប និងការទទួលបានវ៉ាក់សាំងដោយសមភាពនិងសមហេតុផល។ ក្រុមប្រឹក្សាអឺរ៉ុបក៏បានជំរុញកិច្ចសហប្រតិបត្តិការលើទូទាំងពិភពលោក៕

តាម vovworld.vn