leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលនៃសហភាពអឺរ៉ុប (EU) នៅទីក្រុងប្រ៊ុចសែលប្រទេសប៊ែលហ្សិកនៅថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២០ ( រូបថត៖ vnanet.vn)

សំណើរនេះបានធ្វើឱ្យទីក្រុងឡុងដ៍ខឹងសម្បារ និងអាចធ្វើឱ្យ«វាសនា»នៃកិច្ចចរចាទាំងនេះធ្លាក់ចូលក្នុងស្ថានភាពគ្រោះថ្នាក់។ ថ្នាក់ដឹកនាំរបស់ប្រទេសសមាជិកទាំង ២៧ នៃសហភាពអឺរ៉ុប (EU) សម្តែងសុទិដ្ឋិនិយមនិងភាពប្រុងប្រយ័ត្ននៅពេលចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែល។ ទោះយ៉ាងណាក៏ដោយនៅក្នុងសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំនេះ ពួកគេបានជំរុញឱ្យសហភាពអឺរ៉ុប និងប្រទេសជាសមាជិកត្រូវត្រៀមខ្លួនជាស្រេចសម្រាប់សេណារីយ៉ូ ដែលចក្រភពអង់គ្លេសចាកចេញដោយគ្មានកិច្ចព្រមព្រៀងណាមួយឡើយ។

នៅក្នុងសារមួយនៅលើបណ្តាញសង្គម Twitter ប្រធានក្រុមអ្នកចរចាអង់គ្លេសលោក David Frost បានឲ្យដឹងថា លោកមានការខកចិត្តចំពោះសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំកំពូលនេះ ហើយបានយល់ថា សហភាពអឺរ៉ុបលែងរក្សាបាននូវការសន្យារបស់ខ្លួនក្នុងការបង្កើនការចរចាដើម្បីឆ្ពោះទៅសម្រេចបានទំនាក់ទំនងភាពជាដៃគូនាពេលអនាគតដូចអ្វីដែលបានសន្យានោះឡើយ៕

តាម vovworld.vn