leftcenterrightdel
វ៉ាក់សាំង COVID-១៩ បង្កើតដោយក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ Sinovac ត្រូវបានណែនាំនៅក្នុងពិព័រណ៍ពាណិជ្ជកម្មនិងសេវាកម្មអន្តរជាតិចិន (CIFTIS) នៅទីក្រុងប៉េកាំងនៅថ្ងៃទី ៦ ខែកញ្ញាឆ្នាំ ២០២០ (រូបថត៖ AFP / VNA)

យោងតាមមន្រ្តីក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃប្រទេសចិន បានឱ្យដឹងថា នាបច្ចុប្បន្ន ប្រទេសនេះមានវ៉ាក់សាំង Covid-១៩ ចំនួន ១១ ប្រភេទ ដែលកំពុងស្ថិតក្នុងការធ្វើតេស្តគ្លីនិក ដែលក្នុងនោះមាន ៤ ប្រភេទដែល កំពុងស្ថិតក្នុងដំណាក់កាលនៃការធ្វើតេស្តដំណាក់កាលទី ៣ និងមានលទ្ធផលវិជ្ជមានតែម្តង។

លទ្ធផលតេស្តបានបង្ហាញថា វ៉ាក់សាំងមានសុវត្ថិភាព ហើយមិនបង្កផលប៉ះពាល់បន្ទាប់បន្សំនោះទេ។ ក្រៅពីនេះចិនក៏កំពុងសិក្សាស្រាវជ្រាវវ៉ាក់សាំងចំនួន ៥៩ ប្រភេទផ្សេងៗទៀតផងដែរ៕

តាម vovworld.vn