leftcenterrightdel
ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ រ៉យទ័រ)

នៅថ្ងៃទី ២៣ ខែកញ្ញា ទស្សនាវដ្តី Time របស់អាមេរិក បានប្រកាសពីបញ្ជីឈ្មោះឥស្សរជនទាំង ១០០ ដែលមានឥទ្ធិពលបំផុតនៅលើពិភពលោកឆ្នាំ ២០២០។ ទស្សនាវដ្តី Time បានចាត់ចំណាត់ថ្នាក់ឥស្សរជនទាំង ១០០ តាម ៥ ក្រុម ដូចជា៖ ក្រុមមនុស្សឈានមុខគេ ក្រុមសិល្បៈករ ក្រុមអ្នកដឹកនាំ ក្រុមមនុស្សធំសម្បើម និងក្រុមមនុស្សនិមិត្តរូប។ ក្នុងក្រុមអ្នកដឹកនាំនៃ បញ្ជីឈ្មោះឥស្សរជនទាំង ១០០ នាក់នោះ មានវត្តមានឥស្សរជនល្បីឈ្មោះលើឆាកនយោបាយពិភពលោកដូចជាប្រធានាធិបតីអាមេរិក លោក Donald Trump  លោក Joe Biden បេក្ខជនប្រធានាធិបតីអាមេរិក ប្រធានរដ្ឋចិនលោក  Xi Jinping អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ជាដើម។ ក្នុងក្រុមមនុស្សឈានមុខគេនៃបញ្ជីឈ្មោះឥស្សរជនទាំង ១០០ នាក់នោះ មានវត្តមាន លោក Truong Yong Chan។ លោកគឺជាអ្នកវិទ្យាសាស្ត្រដំបូងគេនៅលើពិភពលោកដែលបានបង្កើតផែនទីហ្សែនវីរុស SARS-CoV-2 ដែលបណ្ដាលឲ្យកើតមានជំងឺកូវីដ ១៩ កាលពីខែមករាកន្លងទៅផងដែរ៕

តាម vovworld.vn