leftcenterrightdel
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាអំពីការប្រែប្រួលអាកាសធាតុចំពោះបញ្ហាមនុស្សធម៌ សន្ដិភាព និងសន្ដិសុខអន្ដរជាតិ (រូបថត៖ baoquocte.vn)

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ សមាជិកក្រុមប្រឹក្សាសន្តិសុខបាននិយាយថា ផលវិបាកនៃការប្រែប្រួលអាកាសធាតុនិងបំពុលបរិស្ថាន នាំឱ្យប្រជាជននៅតំបន់ជម្លោះត្រូវចាកចេញពីលំនៅឋាន និងបង្កឲ្យមានស្ថានភាពអសន្តិសុខស្បៀងអាហារ មិនទទួលបានការថែទាំសុខភាព និងអតុល្យភាពនៃសេដ្ឋកិច្ច ប្រជាជននិងសង្គម ជាពិសេសនៅតំបន់ Sahel  អាហ្វ្រិកខាងលិច។

ថ្លែងមតិនៅឯកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ដ្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិបានបញ្ជាក់ថា ចាំបាច់ត្រូវដោះស្រាយរាល់ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនិងបំពុលបរិស្ថានចំពោះរាល់បញ្ហាមនុស្សធម៌ សន្ដិភាព និងសន្ដិសុខអន្ដរជាតិ។

លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យមានការគោរពច្បាប់មនុស្សធម៌ រួមទាំងកាតព្វកិច្ចការការពារបរិស្ថាន ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការយកចិត្តទុកដាក់និងជួយគាំទ្រដល់បណ្តាប្រទេសដែលមានជម្លោះ ប្រទេសក្រីក្រ ប្រទេសកោះតូចកំពុងអភិវឌ្ឍ និងលទ្ធភាពទប់ទល់របស់ប្រជាជនទៅលើផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុផងដែរ។

លោកឯកអគ្គរដ្ឋទូតក៏បានមានប្រសាសន៍ថា ក្រុមប្រឹក្សាសន្តិសុខគួរតែបន្តជូនដំណឹងអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនិងបំពុលបរិស្ថានទៅលើសន្តិភាព និងសន្តិសុខអន្តរជាតិ៕

បកប្រែដោយ Pham Diep