leftcenterrightdel
វ៉ាក់សាំងការពារជំងឺ rubella (រូបថត៖ vnanet.vn)

 

UNICEF បានឲ្យដឹងថា អត្រាចាក់វ៉ាក់សាំងលើកុមារទំនងជាថយចុះនៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ កំពុងបញ្តាលឡើងនូវការព្រួយបារម្ភនិងអស្ថិរភាព ហើយការព្រួយបារម្ភនេះ អាចនាំឱ្យមានការកើនឡើងចំនួនកុមារងាយរងជំងឺនៅក្នុងតំបន់ប៉ាស៊ីហ្វិក។ ប្រធានអង្គការ UNICEF ប្រចាំតំបន់ប៉ាស៊ីហ្វិកលោក Sheldon Yett បានលើកឡើងថា ការរអាក់រអួលនៃសេវាកម្មថែទាំសុខភាពក្នុងអំឡុងពេលជំងឺរាតត្បាត ១៩ អាចបណ្តាលឲ្យអត្រាមរណភាពកុមារ ខណៈពេលដែលម្តាយមានការព្រួយបារម្ភអំពីជំងឺរាតត្បាតហើយមិនបាននាំកូនទៅចាក់វ៉ាក់សាំង។ មន្ត្រីរូបនោះបានឲ្យដឹងថែមទៀតថា UNCEF បានឃើញការថយចុះយ៉ាងខ្លាំងនៃចំនួនកុមារដែលបានចាក់វ៉ាក់សាំង ហើយការភ័យខ្លាចលើការឆ្លងកូវីដ ១៩ ធ្វើឱ្យម្តាយខ្លះស្ទាក់ស្ទើរក្នុងការនាំកូនទៅចាក់វ៉ាក់សាំង ហើយនេះជាបញ្ហាគួឲ្យព្រួយបារម្ភផងដែរ៕

តាម vovworld.vn