leftcenterrightdel
ទីលំនៅ Maale Adumim របស់អ៊ីស្រាអែលនៅតំបន់ West Bank  (រូបថត៖ AFP / TTXVN)

 

កិច្ចប្រជុំបានបដិសេធការដែលអ៊ីស្រាអែលបានដាក់បញ្ជូលមិនថាផ្នែកណាមួយនៃទឹកដីរបស់ប៉ាឡេស្ទីន។ ទន្ទឹមនឹងនេះ អំពាវនាវដល់អ៊ីស្រាអែលកសាងសន្តិភាព ហើយសង្កត់ធ្ងន់ថា ប្រការនេះអាចសម្រេចបានតាមរយៈការសន្ទនាផ្ទាល់ជាមួយប្រជាជនប៉ាឡេស្ទីនដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ។ បណ្ដារដ្ឋមន្រ្តីការបរទេសអារ៉ាប់បានចាត់ទុកថា  ការទន្ទ្រានកាន់កាប់របស់អ៊ីស្រាអែលគឺបានរំលោភបំពានលើច្បាប់អន្តរជាតិ បំផ្លិចបំផ្លាញដំណោះស្រាយរដ្ឋពីរ និងរាល់កិច្ចខិតខំប្រឹងប្រែង សំដៅទទួលបានសុខសន្តិភាព។

បណ្ដាប្រទេសអារ៉ាប់បានអះអាងគាំទ្រដល់ប្រជាជនប៉ាឡេស្ទីនក្នុងការអនុវត្តសិទ្ធិស្របច្បាប់ដែលក្នុងនោះមានសិទ្ធិសេរីភាព ហើយជាប្រទេសឯករាជ្យមួយ ដែលមានរដ្ឋធានីហ្សេរុយសាឡឹមខាងកើត ព្រមទាំងអំពាវនាវដល់សហគមន៍អន្តរជាតិចាត់វិធានការឲ្យបានច្បាស់លាស់ ដើម្បីរាំងស្កាត់ការដាក់បញ្ជូលតំបន់ West Bank របស់អ៊ីស្រាអ៊ែល៕

តាម vovworld.vn