leftcenterrightdel
និមិត្តរូបរបស់អង្គការសុខភាពពិភពលោកនៅទីក្រុងហ្សឺណែវប្រទេសស្វីស(រូបថត៖ AFP / TTXVN)

 

នាថ្ងៃដដែល អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Stephane Dujarric បានបញ្ជាក់ពីសេចក្ដីប្រកាសរបស់សហរដ្ឋអាមេរិក ព្រមទាំងបានឲ្យដឹងថា ដោយផ្អែកលើលក្ខខ័ណ្ឌដែលបានកំណត់ ខណៈដែលសហរដ្ឋអាមេរិកបានចូលជាសមាជិក WHO កាលពីឆ្នាំ ១៩៤៨ នោះ ប្រទេសនេះមានរយៈពេល ១ ឆ្នាំ ដើម្បីបញ្ចប់ដំណើរការដកខ្លួន ក៏ដូចជាអនុវត្តន៍កាតព្វកិច្ចហិរញ្ញវត្ថុផ្សេងទៀត។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី ២៩ ខែឧសភា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាត់ផ្ដាច់ទំនាក់ទំនងជាមួយ WHO ដោយចោទប្រកាន់ថា អង្គការនេះមិនបានធ្វើកំណែទម្រង់ ដែលសហរដ្ឋអាមេរិកចាត់ទុកថាមានសារៈសំខាន់ផងដែរ៕

តាម vovworld.vn