យោងតាមសេចក្ដីជូនដំណឹងពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាដែលជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី - អឺរ៉ុប លើកទី ១៣ បានសម្រេចលើកកិច្ចប្រជុំនេះទៅពាក់កណ្តាល ឆ្នាំ២០២១ វិញ ដោយសាររោគរាតត្បាត Covid-19 ។

leftcenterrightdel
(រូប​ថត៖ congthuong.vn)

 

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២០ ឲ្យដឹងថា ដោយមានការឯកភាពពីបណ្តាប្រទេសជាសមាជិក ASEM កម្ពុជាគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី ១៣ នៅពាក់កណ្តាលឆ្នាំ ២០២១ ។

យោងតាមផែនការ កិច្ចប្រជុំលើកនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ “ការពង្រឹងពហុភាគីនិយមដើម្បីការរីកចម្រើនរួម” ប្រធានបទនេះផ្តោតលើគំនិតសំខាន់ៗទាំង ៤ រួមមាន ពហុភាគីនិយម កំណើន ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព។

គួររំលឹកថា កាលពីថ្ងៃទី ១០ ខែមីនា ថ្លែងក្នុងពិធីអបអរសាទរទិវា ASEM នៅប្រទេសកម្ពុជា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា “ASEM ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពជាដៃគូអាស៊ី - អឺរ៉ុប និងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់សន្តិភាព វិបុលភាព សេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ កម្ពុជាបាន​ត្រៀមខ្លួនជាស្រេច និងប្តេជ្ញាសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិក ASEM” ។

ASEM ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ រួមមានដៃគូចំនួន ៥៣ ក្នុងនោះប្រទេសនៅអាស៊ីចំនួន​ ២១ ប្រទេស និង​ប្រទេសនៅអឺរ៉ុបចំនួន​ ៣០ ប្រទស ​រួម​ទាំង​លេខាធិការដ្ឋានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងគណៈកម្មការអឺរ៉ុប (EC) ផងដែរ៕

បកប្រែដោយ Duy Hoan