leftcenterrightdel
ត្រួត​ពិនិត្យ​ការ​បើកបរ នៅព្រំដែន Nickelsdorf / Hegyeshalom រវាងហុងគ្រី និងអូទ្រីស (រូបថត៖ AFP / TTXVN)

ទោះយ៉ាងណាក៏ដោយ ក្រិក អេស្ប៉ាញ បារាំង និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀត ដែលពឹងផ្អែកលើវិស័យទេសចរណ៍ មានក្ដីសង្ឃឹមថា អាចស្ដារវិស័យសេដ្ឋកិច្ចឡើងវិញ ក្នុងវិស្សមកាលរដូវក្តៅនេះ ហើយបើកច្រកទ្វារព្រំដែនសម្រាប់ភ្ញៀវទេសចរ ក្នុងបរិបទដែលសេដ្ឋកិច្ចកំពុងស្ថិតក្នុងស្ថានភាពធ្លាក់ចុះ។

សូមបញ្ជាក់ដែរថា កាលពីពាក់កណ្តាលខែមីនា សកម្មភាពធ្វើដំណើរដែលមិនចាំបាច់ទៅកាន់ EU ត្រូវបានហាមឃាត់។ ទោះយ៉ាងណាក៏ដោយ ក្នុងស្ថានភាពជំងឺរាតត្បាតកំពុងមានសញ្ញាថយចុះនៅអឺរ៉ុបនោះ បណ្ដាប្រទេស  EU គ្រោងនឹងលុបចោលវិធានការដាក់កំហិតក្នុងការធ្វើដំណើរសំដៅទប់ស្កាត់ជំងឺរាតត្បាត COVID – 19 ចាប់ពីថ្ងៃទី ១ ខែកក្កដាខាងមុខផងដែរ៕

តាម vovworld.vn