នៅកិច្ចប្រជុំ ប្រទេសទាំងឡាយបានចែករំលែកការព្រួយបារម្ភអំពីភាពតានតឹង និងស្មុគស្មាញនៅក្នុងទំនាក់ទំនងអ៊ីស្រាអែល - ប៉ាឡេស្ទីន និងជម្លោះអាចកើតឡើងប្រសិនបើអ៊ីស្រាអែលបញ្ចូលដែនដីនានានៅវេសប៊ែង។ ប្រទេសទាំងឡាយអំពាវនាវឲ្យភាគីទាំងឡាយគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងដំណោះស្រាយពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខ បង្កើនការសម្រុះសម្រួល និងការសន្ទនា ពិសេសខណៈដែលរោគរាតត្បាត Covid-19 នៅក្នុងពិភពលោក និងតំបន់មិនទាន់គ្រប់គ្រងបាន។

leftcenterrightdel
លោក Dang Minh Khoi ចូលរួមកិច្ចប្រជុំប្រចាំខែតាមប្រព័ន្ធវីដេអូ របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ 

មានប្រសាសន៍នៅកិច្ចប្រជុំ លោក Dang Minh Khoi បញ្ជាក់ថាវៀតណាមគាំទ្រដោយឥតងាករេចំពោះការតស៊ូដ៏យុត្តិធម៌ សិទ្ធិដ៏ត្រឹមត្រូវ និងមិនអាចរំលោភបានរបស់ប្រជាជនប៉ាឡេស្ទីន។ លោកបានសម្តែងការព្រួយបារម្ភចំពោះព័ត៌មានថាប្រទេសអ៊ីស្រាអែលនឹងបញ្ចូលដែនដីនានារបស់ប៉ាឡេស្ទីននៅវេសប៊ែងដែលគេកាន់កាប់ និងសម្ដែងនូវការគាំទ្រដំណោះស្រាយនៃរដ្ឋទាំងពីរដោយការបង្កើតរដ្ឋប៉ាឡេស្ទី ដែលមានរដ្ឋធានីគឺទីក្រុងយេរូសាឡិមខាងកើត។

វៀតណាមបានអំពាវនាវឲ្យភាគីទាំងឡាយសន្ទនា និងចរចាដើម្បីស្វែងរកដំណោះស្រាយ យុត្តិធម៌ នាំមកនូវសន្តិភាពដោយចីរភាព និងយូរអង្វែងសម្រាប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ធានាសុវត្ថិភាពនៃជីវិតរបស់ប្រជាជន ដើម្បីផលប្រយោជន៍របស់ភាគីទាំងឡាយ និងចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់៕

បកប្រែដោយ Thuy Anh