leftcenterrightdel
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូប​ថត៖ vnanet.vn)

លោក Guterres ក៏បានឲ្យដឹងថា បណ្តាផែនការថ្នាក់ជាតិនាពេលបច្ចុប្បន្នសម្រាប់ទប់ទល់ជំងឺរាតត្បាតនេះ វានឹងមិនមានប្រសិទ្ធភាពនៅ​លើ​​កំ​រិតសកលទេ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានបញ្ជាក់ថា៖ “យើងកំពុងប្រឈមមុខនឹងសត្រូវរួម។ ខ្ញុំស្នើឱ្យថ្នាក់ដឹកនាំ​ពិភព​លោកត្រូវរួបរួមគ្នា ហើយ​ដាក់ចេញដំណោះស្រាយទប់ទល់ជាបន្ទាន់ និងធ្វើការរួមគ្នានៅក្នុងវិបត្តិពិភពលោកមួយនេះ។ ក្នុងស្ថានភាពជា​បន្ទាន់​នាពេលបច្ចុប្បន្ននេះ លោក Guterres បានសង្កត់ធ្ងន់ថាសាមគ្គីភាពសកលមិនត្រឹមតែជាតំរូវការខាងសីលធម៌ប៉ុណ្ណោះទេថែម​ទាំង​វាក៏ជា​ផល​ប្រយោជន៍សម្រាប់មនុសគ្រប់រូបផង​ដែរ៕

បកប្រែដោយ Duy Hoan