leftcenterrightdel
តំបន់ដាក់ដាច់ដោយឡែកចំពោះអ្នកជំងឺឆ្លង Covid-19 (រូបថត៖ TTXVN)

នាបច្ចុប្បន្ន មានពលរដ្ឋកូរ៉េខាងត្បូងយ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងរស់នៅទីក្រុងហាណូយ ខណៈដែលចំនួនពលរដ្ឋវៀតណាមនៅកូរ៉េខាងត្បូងក៏មានច្រើនអញ្ចឹងដែរ។ ហេតុដូច្នេះ លោក Nguyen Duc Chung បានសង្កត់ធ្ងន់ថា យើងអាចយកឈ្នះលើជំងឺរាតត្បាតនេះ ដោយការធ្វើបច្ចុប្បន្នភាពព័ត៌មានដោយម្ចាស់ការ ហើយចាត់វិធានការដោះស្រាយឲ្យទាន់ពេលវេលា។ ជាពិសេសករណីដែលធ្លាប់បានទៅនិងមកពីទីក្រុង Daegu និងខេត្ត Gyeongsangbuk (តំបន់ផ្ទុះជំងឺនៅកូរ៉េខាងត្បូង) ត្រូវតែមានការឃ្លាំមើល យ៉ាងដិតដល់។

លោកប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានអះអាងថា៖“នគរបាលនៅតាមខ័ណ្ឌ មូលដ្ឋាន និងគណៈគ្រប់គ្រងបញ្ដាខុនដូរដែលមានជនបរទេសរស់នៅ សិក្សានិងធ្វើការដោយទិសស្លោកទៅកាន់ផ្ទះនីមួយៗ ត្រួតពិនិត្យគ្រួសារនីមួយៗ ដើម្បីធ្វើបញ្ជីឈ្មោះឲ្យបានច្បាស់លាស់។ ចំណែកឯសណ្ឋាគារត្រូវកត់ចំណាំការធ្វើដំណើររបស់ភ្ញៀវទេសចរ”៕

តាម vovworld.vn