leftcenterrightdel
ប្រធានាធិបតីអាមេរិក លោក Donald Trump គ្រោងនឹងប្រកាសផែនការសន្តិភាពនៅមជ្ឈិមបូព៌ានាពេលខាងមុខ (រូបថត៖ Reuters)

នាថ្ងៃទី២៣ខែមករា ប្រធានាធិបតីអាមេរិក លោក Donald Trump បានអោយដឹងថា នឹងប្រកាសផែនការសន្តិភាពដែលត្រូវបានទន្ទឹងរង់ចាំតាំងពីយូរមកសម្រាប់មជ្ឈិមបូព៌ាមុននឹងដំណើរទស្សនកិច្ចនៅអាមេរិករបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ក្នុងសប្ដាហ៍ខាងមុខនេះ។

ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន ប្រមុខរដ្ឋអាមេរិកបានអះអាងថា ជនប៉ាឡេស្ទីនអាចមានប្រតិកម្មអសកម្មចំពោះផែនការរបស់លោក ប៉ុន្តែនោះគឺផែនការមានប្រយោជន៍សម្រាប់ពួកគេ។ លោកប្រធានាធិបតី Donald Trump គ្រោងនឹងទទួលជួបលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu នៅសេតវិមាននាថ្ងៃទី២៨ ខែមករាខាងមុខ៕

តាម vovworld.vn