leftcenterrightdel
ប្រធានាធិបតីរុស្ស៊ីលោក V.Putin ( រូបថត៖ AFP / TTXVN)

នាថ្ងៃទី ២០ ខែមករា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ចូនឯកសារវិសោធនកម្មរដ្ឋធម្មនុញ្ញទៅឌូម៉ាជាតិ (រដ្ឋសភា) នៃប្រទេសរុស្ស៊ី។ ប្រធានគណៈកម្មាធិការឌូម៉ាជាតិអំពីកាយសម្ព័ន្ធនិងកីឡាលោក Mikhail Degtyarev បានឲ្យដឹងថា រដ្ឋសភារុស្ស៊ីនឹងពិភាក្សាលើពង្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងសម័យប្រជុំវិសាមញ្ញកាលពីថ្ងៃទី ២១ ខែមករា។ សេចក្តីព្រៀងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញដែលត្រូវបានចុះផ្សាយនៅលើគេហទំព័ររបស់ឌូម៉ាជាតិនៃប្រទេសរុស្ស៊ីមានការផ្លាស់ប្តូរអំពីខ្លឹមសារទាក់ទងនឹងសិទ្ធិអំណាចរបស់ប្រធានាធិបតីដែលផ្តល់សិទ្ធិដល់សភារុស្ស៊ីក្នុងការតែងតាំងនាយករដ្ឋមន្រ្តីនិងកំណត់អាណត្តិប្រធានាធិបតី។ លោកប្រធានាធិបតី Putin បានសន្យាថានឹងធ្វើការបោះឆ្នោតលើផែនការវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ។

ម្យ៉ាងវិញទៀត នាថ្ងៃដដែលតាមប្រភពសារព័ត៌មាននៅវិមាន Kremlin បានឲ្យដឹងថាប្រធានាធិបតី Putin បានដាក់ជូនទៅក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) ដើម្បីពិចារណាបេក្ខជនលោក Igor Krasnov ដែលបច្ចុប្បន្នជាអនុប្រធានគណៈកម្មការស៊ើបអង្កេតរុស្ស៊ីសម្រាប់មុខតំណែងជាអគ្គរដ្ឋរាជអាជ្ញានៃសហព័ន្ធរុស្ស៊ី៕

តាម vovworld.vn