leftcenterrightdel
ប្រធានក្រុមចរចានុយក្លេអ៊ែរកូរ៉េខាងត្បូងលោក Lee Do-hoon (ខាងស្តាំ) និងសមភាគីអាមេរិកលោក Stephen Biegun (ឆ្វេង) (រូវថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

 

 

ប្រធានក្រុមចរចានុយគ្លេអ៊ែរកូរ៉េខាងត្បូង លោក Lee Do-hoon បានឲ្យដឹងថា ការឯកភាពគ្នាពោលខាងលើគឺជាលទ្ធផលនៃការចរចានុយក្លេរអ៊ែររវាងលោកជាមួយសមភាគីអាមេរិក លោក Stephen Biegun នៅទីក្រុង វ៉ាស៊ីនតោន។ ភាគីទាំងពីរបានជួបគ្នា ក្រោយពេលប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in កាលពីដើមសប្ដាហ៍បានសម្ដែងគោលបំណងចង់អនុវត្តន៍គម្រោងការណ៍អន្តរកូរ៉េ ហើយចាត់ទុកថា នេះគឺជាវិធីមួយដើម្បីបង្កលក្ខណៈងាយស្រួលដល់បណ្ដាការចរចារលុបបំបាត់នុយក្លេអ៊ែររវាងកូរ៉េខាងជើងជាមួយសហរដ្ឋអាមេរិក។

អញ្ជើញថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅខាងក្រៅទីស្ដីការក្រសួងការបរទេសអាមេរិកនោះ លោក Lee Do-hoon បានឲ្យដឹងថា៖ “លោក Stephen Biegun និងខ្ញុំបានឯកភាពគ្នាថា ចាប់ពីពេលនេះតទៅសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនឹងបន្តរៀបចំកិច្ចពិគ្រោះយោបល់យ៉ាងជិតស្និតនូវគម្រោងការណ៍សហប្រតិបត្តិការអន្តរកូរ៉េ”៕

តាម vovworld.vn