leftcenterrightdel
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបជុំគ្នាដើម្បីពិភាក្សាអំពីបញ្ហានុយក្លេអ៊ែររបស់ស.ប.ប កូរ៉េ (រូបថត៖ AFP/TTXVN)

ថ្លែងមតិបន្ទាប់ពីកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោក Kelly Craft បានអះអាងថាទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនជាស្រេចចាត់វិធានការជាក់ស្តែងឆ្ពោះទៅសម្រេចបានកិច្ចព្រមព្រៀងមួយដើម្បីទុកឲ្យទីក្រុងព្យុងយ៉ាងលុបចោលការធ្វើតេស្តនុយក្លេអ៊ែរនិងមីស៊ីលរយៈចម្ងាយឆ្ងាយ ប៉ុន្តែក៏បានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខត្រូវតែត្រៀមខ្លួនជាស្រេចមានប្រតិកម្មសមស្របចំពោះអំពើបង្កហេតុណាមួយដែលកើតមានឡើង ព្រមទាំងផ្តោតពីលទ្ធភាពរបស់ស.ប.បកូរ៉េ ដោយប្រើបច្ចេកវិទ្យាមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ក្នុងបាញ់បង្ហោះឧបករណ៍ទៅលើអវកាស ឬសាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ដែលផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ដែលអាចបាញ់ដល់ទឹកដីអាមេរិកផងដែរ។ ក្នុងពេលនោះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ  លោក Zhang Jun បានអំពាវនាវដល់ភាគីនានាឱ្យជៀសវាងពាក្យសម្តី ឬសកម្មភាពដែលបង្កភាពតានតឹងនៅឧបទ្វីបកូរ៉េដោយអះអាងថា ការបន្ធូរបន្ថយទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខលើស.ប.ប កូរ៉េ គឺជាបញ្ហាបន្ទាន់ ដើម្បីជួយគាំទ្រដល់កិច្ចចរចារវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន ក៏ដូចជារារាំងហានិភ័យនៃការបញ្ច្រាសនៃដំណើរការនេះផងដែរ៕

តាម vovworld.vn