leftcenterrightdel
លោកស្រី Christine Lagarde ជាប្រធានាធនាគារកណ្តាលអឺរ៉ុប (ECB) (រូបថត៖ vnanet.vn)

 

ដោយទទួលបានសម្លេងស្របចំនួន ៣៩៤ សម្លេងប្រឆាំងចំនួន ២០៦ និងសម្លេងអនុបវាទ  ចំនួន ៤៩ នៃការបោះឆ្នោតនៅក្នុងសម័យប្រជុំពេញអង្គសភាអឺរ៉ុបនៅទីក្រុង Strasbourg ប្រទេសបារាំងកាលពីថ្ងៃទី ១៧ ខែកញ្ញានោះ សភាអឺរ៉ុប (EP) បានផ្ដល់សច្ចាប័នឲ្យលោកស្រី Christine Lagarde ជាប្រធានាធនាគារកណ្តាលអឺរ៉ុប (ECB)។ ដូច្នេះហើយលោកស្រីគឺជាស្ត្រីដំបូងបង្អស់ដែលកាន់តំណែងនេះផងដែរ។

ថ្លែងនៅក្នុងកិច្ចពិភាក្សាមួយមុនការបោះឆ្នោត លោក Ludek Niedermayer សមាជិកសភាមួយរូបនៃសាធារណរដ្ឋឆែកបានចាត់ទុកថា លោកស្រី Lagarde គឺជា "ជម្រើសដ៏ល្អឥតខ្ចោះ" ដែលសមស្របបំផុតដើម្បីបញ្ជាក់ពីសារៈសំខាន់នៃគោលនយោបាយសេដ្ឋកិច្ច៕

តាម vovworld.vn