leftcenterrightdel
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Pham Sanh Chau និងឯកអគ្គរដ្ឋទូតអាស៊ានដទៃទៀតថតរូបទុកអនុស្សាវរីយ៍ (រូបថត៖ baoquocte)

ថ្លែងនៅក្នុងពិធីនេះ រដ្ឋមន្រ្តីធនធានមនុស្ស លោក Ramesh Pokhriyal Nishank បានមានប្រសាសន៍ថា អាហារូបករណ៍ចំនួន ១,០០០ នេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងឥណ្ឌានិងបណ្តាប្រទេសជាសមាជិកអាស៊ាន។ កញ្ចប់អាហារូបករណ៍ទាំងនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តបង្កើនចំណងទំនាក់ទំនងខាងសិក្សារៀនសូត្រជាមួយបណ្តាប្រទេសអាស៊ីបូព៌ា ដែលនាយករដ្ឋមន្រ្តីឥណ្ឌា លោក  Narenda Modi បានលើកឡើងកាលពីឆ្នាំមុនផងដែរ។ គួរបញ្ជាក់ថា កម្មវិធីដែលមានតម្លៃ ៣ ពាន់លានរូពីនេះ (ស្នើនឹងជាង ៤០ លានដុល្លារអាមេរិក) រួមមានអាហារូបករណ៍ចំនួន ២៥០ សម្រាប់ឆ្នាំនេះ រីឯអាហារូបករណ៍ចំនួន ៣០០ សម្រាប់ឆ្នាំ ២០២០ និងអាហារូបករណ៍ចំនួន ៤៥០ សម្រាប់ឆ្នាំ ២០២១ ផងដែរ៕

តាម vovworld