នាថ្ងៃទី ១៤ ខែកញ្ញា រដ្ឋមន្ត្រីនៃបណ្ដាប្រទេសជាសមាជិក EU បានធ្វើការពិភាក្សាគ្នាស្ដីពីការធ្វើបច្ចុប្បន្នភាពបទបញ្ញត្តិចំណាយសាធារណៈរបស់ EU។ ទោះជាយ៉ាងណាក៏ដោយ បណ្ដាប្រទេសជាសមាជិកដ៏សំខាន់ៗ ដូចជា អាល្លឺម៉ង់ បារាំងនិងហូឡង់បានបន្ទាប់សារៈសំខាន់របស់ប្រការនេះ ដោយហេតុផលថា អឺរ៉ុបនៅមានបញ្ហាសំខាន់ៗដទៃទៀត ដែលត្រូវដោះស្រាយ។

leftcenterrightdel
នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte  (រូបថត៖ vnanet.vn)

យោងតាមរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំងលោក Bruno Le Maire បានឲ្យដឹងថា រាល់ផែនការស្ដីពីការកែសម្រួលនៃបទបញ្ញត្តិហិរញ្ញវត្ថុរបស់ EU នឹងបង្កឱ្យមានការខ្វែងគំនិតគ្នាកាន់តែច្រើន ហើយ EU ចាំបាច់ត្រូវផ្ដល់អាទិភាពលើការដោះស្រាយរាល់បញ្ហាប្រឈមមុខផ្សេងៗទៀត ជាពិសេសគឺបញ្ហាវិនិយោគ។

មុននេះ នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅទីក្រុងប្រ៊ុចសែល នាយករដ្ឋមន្រ្តី លោក Conte បានអំពាវនាវឱ្យកែលម្អ និងធ្វើសាមញ្ញបនីយកម្មនូរប្រព័ន្ធបទបញ្ញត្តិហិរញ្ញវត្ថុរបស់ EU ដែលមានឈ្មោះថា សន្ធិសញ្ញាកំណើន និងស្ថិរភាព៕

តាម vovworld.vn