leftcenterrightdel
ទង់ជាតិអង្គគ្លេស (ខាងក្រោម) ទង់ជាតិ EU (ខាងលើ) នៅទីក្រុងឡុងដ៍ (រូបថត៖ AFP/TTXVN)

លោកស្រី Arlene បានធ្វើអត្ថាធិប្បាយនេះបន្ទាប់ពីកាសែត The Times បានចុះផ្សាយថា DUP បានឯកភាពថាអៀរឡង់ខាងជើងនឹងទទួលយកការអនុលោមតាមបទប្បញ្ញត្តិមួយចំនួនរបស់សហភាពអឺរ៉ុបបន្ទាប់ពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងជំនួសឲ្យ“ លក្ខខ័ណ្ឌរាំងស្កាត់ (Backstop)” ដើម្បីត្រួសត្រាយផ្លូវសម្រាប់ “កិច្ចព្រមព្រៀងលែងលះគ្នា” រវាងចក្រភពអង់គ្លេស និង EU ផងដែរ។ កាសែតនេះក៏បានផ្សាយថា DUP នឹងបោះបង់ចោលទស្សនៈរបស់ខ្លួនដើម្បីប្រឆាំងនឹងការបង្កើតបុស្តិ៍ត្រួតពិនិត្យប្រចាំនៅក្នុងដែនសមុទ្រអៀរឡង់ តែប្តូរទៅវិញគឺព្រុចស៊ែលត្រូវតែបោះបង់ចោលទស្សនៈដ៏តឹងរឹងស្តីពីការដែលអៀរឡង់ខាងជើងនៅតែជាសមាជិកក្នុងសម្ព័ន្ធភាពពន្ធគយជាមួយ EU ផងដែរ៕

តាម vovworld.vn