leftcenterrightdel
នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson  (ប្រភព៖ AP)

នាថ្ងៃទី ១៩ ខែសីហា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានអំពាវនាវឲ្យអាល្លឺម៉ង់និងបារាំងធ្វើការសម្រុះសម្រួលគ្នាអំពីការដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ព្រមទាំងព្រមានថាបើចាំបាច់អង់គ្លេសនឹងត្រៀមខ្លួនជាស្រេចចាកចេញពី EU នាថ្ងៃទី ៣១ ខែតុលាខាងមុខ ដោយគ្មានកិច្ចព្រមព្រៀងណាមួយឡើយ។ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន លោក Boris Johnson សង្ឃឹមថា ថ្នាក់ដឹកនាំអាល្លឺម៉ង់ និងបារាំងនឹងធ្វើការសម្រុះសម្រួលគ្នា ក្រោយពីពេលរដ្ឋសភាអង់គ្លេសបានបដិសេធកិច្ចព្រមព្រៀង Brexit ចំនួន៣ដង។

នាថ្ងៃដដែល អង់គ្លេសបានឲ្យដឹងថាប្រទេសខ្លួននឹងបញ្ឈប់ភ្លាមមួយរំពេចនូវសិទ្ធិធ្វើដំណើរទៅមកដោយសេរីភាព         សម្រាប់ប្រជាពលរដ្ឋមកពីបណ្ដាប្រទេសសហភាពអឺរ៉ុប (EU) បន្ទាប់ពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី ៣១ ខែតុលាខាងមុខ។ អ្នកនាំពាក្យខុទ្ទកាល័យរដ្ឋាភិបាលអង់គ្លេសបានលើកច្បាស់ថារដ្ឋាភិបាលអង់គ្លេសបានរៀបចំផែនការរឹតបន្តឹងច្បាប់ព្រហ្មទណ្ឌចំពោះជនអន្តោប្រវេសន៍ចូលមកអង់គ្លេសដែលជាផ្នែកមួយនៃជំហរថ្មីដ៏រឹងមាំរបស់ប្រទេសខ្លួនផងដែរ៕

តាម vovworld.vn