leftcenterrightdel
នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson (រូបថត៖ vov.vn)

នៅពេលដែលសួរថា តើលោកមានបំណងរៀបចំការបោះឆ្នោតបន្ទាប់ពីថ្ងៃទី៣១ ខែតុលា សំដៅធានាថារដ្ឋសភាមិនអាចរារាំងដំណើរការនៃកិច្ចព្រមព្រៀង Brexit នៅពេលនោះដែរឬទេ លោក Boris Johnson បានលើកច្បាស់ថា “ខ្ញុំគិតថាប្រជាជនអង់គ្លេសមានការបោះឆ្នោតជាច្រើននិងមានព្រឹត្តិការណ៍បោះឆ្នោះនានាហើយ។ អ្វីៗដែលគេចង់ឲ្យយើងធ្វើគឺអនុវត្តកិច្ចព្រមព្រៀង Brexit នៅថ្ងៃទី ៣១ ខែតុលាខាងមុខ ហើយខ្ញុំតែងតែនិយាយថា នោះជាអ្វីៗដែលយើងកំពុងធ្វើផងដែរ”។ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ក៏បានអះអាងផងដែរថាសមាជិកសភាមួយចំនួនដែលប្រឆាំង Brexit កំពុង “រួមសហការ” ជាមួយសហភាពអឺរ៉ុប ដើម្បីបង្ខំឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងនោះ៕

តាម vovworld.vn