លោក Moon Jae-in បានសង្កត់ធ្ងន់ថា ការដែលរដ្ឋាភិបាលជប៉ុនទើបនឹងសម្រេចចិត្តដកប្រទេសកូរ៉េខាងត្បូង ចេញពី “បញ្ជីស” ស្ដីពីបណ្ដាដៃគូពាណិជ្ជកម្មដែលទទួលបានការអនុគ្រោះក្នុងការនាំចេញគឺជា “សកម្មភាពគួរឲ្យខកចិត្តនិងសោកស្ដាយ”។ លោកបានអះអាងថា ទីក្រុងសេអ៊ូលនឹងរក្សាកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយការទូតមួយខណៈពេលដែលអនុវត្តវិធានការដើម្បីកាត់បន្ថយការ ខូចខាតដល់សហគ្រាស និងប្រជាជនផងដែរ។

leftcenterrightdel
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in (រូបថត៖ vnanet.vn)

ទន្ទឹមនឹងនេះដែរ នាថ្ងៃដដែល រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុនលោក Hiroshige Seko មានមន្ទិលសង្ស័យចំពោះការសម្រេចចិត្តរបស់កូរ៉េខាងត្បូង ក្នុងការដកប្រទេសជប៉ុនចេញពីបញ្ជីដៃគូពាណិជ្ជកម្មអនុគ្រោះ ដោយចាត់ទុកថា សកម្មភាពនេះគ្មានហេតុផលច្បាស់លាស់ឡើយ៕

តាម vovworld.vn