leftcenterrightdel
នាយករដ្ឋមន្រ្តីថ្មីរបស់អង់គ្លេស លោក  Boris Johnson (រូបថត៖ TTXVN)

ពេលវេលានិងទីកន្លែងជាក់ស្តែងនៃជំនួបនឹងត្រូវបានភាគីទាំងពីរជូនដំណឹងនៅពេលក្រោយ ប៉ុន្តែសារព័ត៌មានអង់គ្លេសជឿជាក់ថាកិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅមុនកិច្ចប្រជុំកំពូល G7 នៅចុងខែនេះនៅប្រទេសបារាំងផងដែរ។ គួរបញ្ជាក់ថា រហូតដល់ពេលនេះ លោក Boris Johnson នៅតែរក្សាទស្សនៈរបស់ខ្លួនដោយគ្មានបំណងជួបចរចារជាមួយបណ្តាថ្នាក់ដឹកនាំ  EU ស្តីពីបញ្ហា Brexit ដរាបណាភាគី EU មិនយល់ព្រមធ្វើវិសោធនកម្មខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀង Brexit ដែលសម្រេចបាននាខែវិច្ឆិកាឆ្នាំ២០១៨ កន្លងទៅ ក្នុងនោះមានការលុបចោលបទបញ្ញត្តិ Backstop៕

តាម vovworld.vn