leftcenterrightdel
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Mon Jea-In

 

សេចកក្តីសម្រេចចិត្តមានសុពលភាពចាប់ពីថ្ងៃទី៤ ខែកក្កដា  កន្លងទៅ ដែលត្រូវបានចាក់ទុកថានឹងជះឥទ្ធិពលដល់«មហាយក្ស»ខាងបច្ចេកវិទ្យាកូរ៉េខាងត្បូងដូចជាក្រុមហ៊ុន Samsung  Electronics, SK Hynix និងLG Display។ មជ្ឈដ្ឋានមន្ត្រីកូរ៉េខាងត្បូងបានប្រឆាំងចំពោះសេចក្តីសម្រេចចិត្តរបស់ជប៉ុនដោយអះអាងថាប្រការនេះបានដើរបញ្ច្រាសទៅនឹងការខិត្តខំប្រឹងប្រែងនៅលើសកលលោក សំដៅសម្រេចបានបរិស្ថានពាណិជ្ជកម្មសេរី  សមភាព និងអាចព្យាករណ៍បាន ហើយស្របនឹងសំណើរនៅក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុង Osaka ប្រទេសជប៉ុននាខែមិថុនាកន្លងទៅ។ ក៏ប៉ុន្តែទីក្រុងតូក្យូបានបដិសេដដាក់ហ៊ុំព័ទ្ធពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូង ដោយអះអាងថា ទង្វើរនេះគ្រាន់តែជាបែបបទក្រោយពីអនុវត្តបទបញ្ញត្តិសាមញ្ញជាមួយកូរ៉េខាងត្បូង។ ប្រការនេះសមស្របទាំងស្រុងជាមួយកាតព្វកិច្ចរបស់ជប៉ុននៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ផងដែរ៕

តាម vovworld.vn