leftcenterrightdel
សម័យប្រជុំបើកសភាអឺរ៉ុប (EP) (រូបថត៖ vnanet.vn)

សមាជិក សមាជិការសភាអឺរ៉ុបនៃគណបក្ស Brexit របស់អង់គ្លេស ទើបនឹងបង្ហាញគោលជំហរដ៏រឹងមាំជាមួយសហភាពអឺរ៉ុប (EU) ដោយកាត់បន្ថយសមត្ថភាពរបស់ទីក្រុងឡុងដ៏ក្នុងការចរចាឡើងវិញលើកិច្ចព្រមព្រៀងស្ដីពីការចាកចេញពី EU។ នៅក្នុងសម័យប្រជុំបើកសភាអឺរ៉ុប (EP) នាពេលថ្មីៗនេះ សមាជិក សមាជិការសភាអឺរ៉ុបចំនួន ២៩ រូប របស់អង់គ្លេសបានបែរខ្នងចេញពីវង់ភ្លេង EU។ នេះគឺជាសញ្ញាដែលសរឲ្យឃើញថាការខ្វែងគំនិតគ្នារវាង EU និងអង់គ្លេសកំពុងកើនឡើង។ ហេតុដូច្នេះហើយ កិច្ចព្រមព្រៀង ស្ដីពី Brexit គឺពិបាកទទួលបានចាប់ពីពេលនេះរហូតដល់ថ្ងៃផុតកំណត់ ទី ៣១ ខែតុលា។

នៅអង់គ្លេស គ្រោះអាសន្នអំពី Brexit ដោយគ្មានកិច្ចព្រមព្រៀងកំពុងកើនឡើង ខណៈដែលបេក្ខជនចំនួន ២ រូបសម្រាប់តំណែងជាប្រធានគណបក្សអភិរក្សនិយមបានបដិសេធច្រានចោលលទ្ធភាពនេះផងដែរ៕

តាម vovworld.vn