leftcenterrightdel
អ៊ីរ៉ង់ព្រមានតម្លើងការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម (រូបថត៖ AP)

 

ជាក់ស្ដែង ចាប់ពីថ្ងៃទី ៧ ខែកក្កដា អ៊ីរ៉ង់នឹងចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមឡើងហួសពី ៣,៦៧% ហើយបង្កើនការទុកបម្រុងបរិមាណនៃការអ៊ុយរ៉ានីញ៉ូមចម្រើនលើសពីកម្រិត ៣០០ គីឡូក្រាម។

តាមក្រុមអ្នកជំនាញថា នាបច្ចុបន្ននេះ អ៊ីរ៉ង់ មានមាស៊ីន centrifuge ចំនួន ១៩ ពាន់គ្រឿង ហើយអាចតម្លើងការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមក្នុងរយៈពេលពីរទៅបីសប្តាហ៍ ក៏ដូចជាអាចផលិតគ្រាប់បែកនុយក្លេអ៊ែរក្នុងរយៈពេលមួយឆ្នាំផងដែរ។ ការតម្លើងការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមកំពុងជំរុញការប្រឈមមុខដាក់គ្នាខាងយោធារវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក ហើយអ៊ីរ៉ង់អាចរងបទដាក់ទណ្ឌកម្មអន្តរជាតិឡើងវិញ។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ៦ ខែកក្កដា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំងលោក Emmanuel Macron នោះ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានថ្កោលទោសចំពោះបទដាក់ទណ្ឌកម្មរបស់អាមេរិក​ទៅលើទីក្រុងតេអេរ៉ង់ គឺជា "ទង្វើភេរវកម្ម" ព្រមទាំងដាស់តឿនឲ្យសហភាពអឺរ៉ុប (EU) ខិតខំប្រឹងប្រែងថែមទៀត សំដៅរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលមានឈ្មោះថា ផែនការធ្វើសកម្មភាពលើគ្រប់ជ្រុងជ្រោយ  (JCPOA) ដែលសហរដ្ឋអាមេរិកបានដកខ្លួនចេញកាលពីជាង ១ ឆ្នាំមុនផងដែរ៕

តាម vovworld.vn