leftcenterrightdel
ជប៉ុនចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា

 

យោងតាមការស្ថិតិនាពេលថ្មីៗនេះ បានបង្ហាញថា បេក្ខជនជាង ៣៦០នាក់​​ នឹងចុះឈ្មោះបោះឆ្នោតដណ្តើមអាសនៈចំនួន ១២៤ នៅក្នុងព្រឹទ្ធសភាដែលក្នុងនោះអាសនៈចំនួន ៧៤ នឹងត្រូវបានជ្រើសរើសពីមណ្ឌលបោះឆ្នោត ចំនួន ៤៧ តាមរយៈការបោះឆ្នោតជាសកលនិងអាសនៈ ចំនួន៥០ ទៀត នឹងត្រូវបានជ្រើសរើសដោយវិធីសាស្រ្តតំណាងឱ្យសមាមាត្រនៃភាគី។

បច្ចុប្បន្ននេះ សម្ព័ន្ធភាពកាន់អំណាចដឹកនាំដោយគណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកនាយករដ្ឋមន្ត្រី Shizo Abe កំពុងកាន់អាសនៈជាងពីរភាគបីនៅក្នុងសភា ប៉ុន្តែមិនគ្រប់ចំនួនពីរភាគបីនៅក្នុងព្រឹទ្ធសភានៅឡើយ។ អាស្រ័យហេតុនេះ LDP សង្ឃឹមថា សម្ព័ន្ធភាពកាន់អំណាចនឹងឈ្នះយ៉ាងហោចណាស់ចំនួនអាសនៈពីរភាគបីក្នុងព្រឹទ្ធសភានៅក្នុងការបោះឆ្នោត​នាពេលខាងមុខដើម្បីអាចមានសិទ្ធិអនុម័តលើរាល់សេចក្តីសម្រេចសំខាន់ៗនៅក្នុងរដ្ឋសភា។ ប្រធានបទក្តៅគកុកមួយក្នុងយុទ្ធនាការនេះគឺបញ្ហាប្រាក់សោធន៕

តាម vovworld.vn