leftcenterrightdel
នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau និងប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ vnanet.vn)

កិច្ចព្រមព្រៀងនេះត្រូវតែរំពឹងថានឹងបង្កើតការងារធ្វើល្អៗបន្ថែមទៀតសម្រាប់វណ្ណៈកណ្តាល និងនាំមកនូវឱកាសថ្មីៗសម្រាប់ប្រជាជននៃប្រទេសទាំងពីរផងដែរ។ ថ្នាក់ដឹកនាំទាំងពីរនេះ ក៏បានពិភាក្សាគ្នាអំពីបញ្ហាទាក់ទងនឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ព្រមទាំងឯកភាពថាកាណាដានិងអាមេរិកនឹងសហការគ្នាដើម្បីការពារនិងពង្រីកការផ្លាស់ប្តូរពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាអំពីដំណោះស្រាយនានាដើម្បីធានាសមត្ថភាពប្រកួតប្រជែងនៃវិស័យឧស្សហកម្មរុករករ៉ែនៃប្រទេសទាំងពីរ ក៏ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយស្ថិរភាព។ លោក Trudeau ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសារធាតុអ៊ុយរ៉ាញ៉ូមរបស់កាណាដាសម្រាប់សន្តិសុខថាមពលអាមេរិកខាងជើងផងដែរ៕

តាម vovworld.vn