leftcenterrightdel
អាមេរិកនិងកូរ៉េខាងត្បូងបានបញ្ជាក់ពីការត្រៀមខ្លួនក្នុងតភ្ជាប់ចរចាឡើងវិញជាមួយ ស.ប.ប កូរ៉េ ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ

 

យោងតាមលោក Biegun បានឲ្យដឹងថា ទ្វារចរចាជាមួយ ស.ប.ប កូរ៉េ នៅតែបើកទូលាយ ហើយអាមេរិកមិនបានកំណត់លក្ខខណ្ឌណាមួយសម្រាប់ការតភ្ជាប់កិច្ចចរចាឡើងវិញនោះទេ។ លោក Biegun បានបន្តទៀតថា អាមេរិកបានត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាអំពីរាល់កិច្ចសន្យាដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប កូរ៉េនៅសឹង្ហបុរីនៅពេលដែលកិច្ចចរចារថ្នាក់ជំនាញជាមួយស.ប.ប កូរ៉េ ត្រូវបានតភ្ជាប់ឡើងវិញផងដែរ។ ទន្ទឹមនឹងនេះដែរ លោក Lee Do-hoon តំណាងពិសេសកូរ៉េខាងត្បូងទទួលបន្ទុកបញ្ហាសន្តិភាពនិងសន្តិសុខនៅលើឧបទ្វីបកូរ៉េបានសង្កត់ធ្ងន់ថា "ការចរចារមិនមែនជាជម្រើសមួយនោះទេ គឺវាជាប្រការគួរតែធ្វើផងដែរ"។ លោក Lee Do-hoon ក៏បានដាស់តឿនឱ្យស.ប.ប កូរ៉េ ឆ្លើយតបទៅនឹងសំណើរបស់កូរ៉េខាងត្បូងស្តីពីការធ្វើកិច្ចប្រជុំកំពូលអន្តរកូរ៉េថ្មីមួយមុនពេលប្រធានាធិបតីអាមេរិក លោក Donald Trump ទៅបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូលនាសប្តាហ៍ក្រោយផងដែរ៕

តាម vovworld.vn