នេះគឺជាព្រឹត្តិការណ៍លើកទី ៥  នៅក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនាស្ដីពីសមុទ្រដើម្បីលើកយកមកពិភាក្សាលើប្រធានបទដែលទាក់​ទង​នឹងសមុទ្រខាងកើត។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា 

 

កិច្ចសន្ទនាស្ដីពីសមុទ្រលើកទី៥ មានការចូលរួមពីវាគ្មិនសំខាន់ចំនួន ៤ នាក់ និងជាអ្នកជំនាញការមកពីស្ថាប័នស្រាវជ្រាវរបស់ប្រទេសម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី​ និងអាមេរិក បានផ្តោតលើការវាយតម្លៃតួនាទីរបស់អាស៊ានក្នុងការដោះស្រាយជម្លោះ និងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ហើយពិចារណាលើស្ថានភាពនៃកិច្ចសហប្រតិបត្តិការដែនសមុទ្រនៅក្នុងក្របខ័ណ្ឌនៃយន្តការ​ដែលដឹកនាំដោយអាស៊ានក្នុងរយៈពេលកន្លងមក ព្រមទាំងពិភាក្សាលើសំណើមួយចំនួនដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការចូលរួមរបស់អាស៊ាននៅក្នុងសមុទ្រខាងកើតនាពេលខាងមុខ។

ថ្លែងនៅក្នុងកិច្ចសន្ទនានោះ តំណាងស្ថានទូតអូស្ត្រាលីប្រចាំនៅវៀតណាមលោកស្រី Rebecca Bryant បានបញ្ជាក់ថា អូស្រ្តាលីប្តេជ្ញាគាំទ្រតួនាទីមជ្ឈភាពរបស់អាស៊ាននៅក្នុងតំបន់មហាសមុទ្រឥណ្ឌា និងអាស៊ី-ប៉ាស៊ីហ្វិក និងកោតសរសើរចំពោះការរួមចំណែក​យ៉ាងសំខាន់របស់អាស៊ានក្នុងការថែរក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក​នេះ​។ ខណៈ​ដែលលោក Peter Girke ប្រធានតំណាងមូលនិធិ KAS ប្រចាំនៅទីក្រុងហាណូយបានឲ្យដឹងថា កិច្ចសន្ទនាស្ដីពីសមុទ្រគឺជាវេទិកាមួយដើម្បីពិភាក្សាអំពី "យុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់" និងផ្ដោតទៅលើការកសាងទំនុកចិត្ដតាមរយៈការដោះស្រាយរាល់បញ្ហាមានភាពរសើបតិចតួច។

លោក Peter Girke បានសម្តែងនូវការជឿជាក់ថា "ប្រសិនបើវិធីសាស្រ្តនេះសម្រេចបាននូវភាពវិវឌ្ឍន៍នោះ ប្រទេសនានានៅក្នុងតំបន់នឹងងាយស្រួលក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនិងជម្លោះក្នុងរយៈពេលយូរអង្វែង”៕

បកប្រែដោយ Pham Diep