leftcenterrightdel
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres ថ្លែងក្នុងសន្និសីទកាសែតនៅទីក្រុងញូវយ៉ក ប្រទេសអាមេរិក (រូបថត៖ vnanet.vn)

ពិធីរំលឹកខួបអនុស្សាវរីយ៍ដែលពោលខាងលើគឺស្ថិតក្នុងក្របខ័ណ្ឌនៃសន្និសីទលើកទី២៩ នៃបណ្តាប្រទេសជាសមាជិក UNCLOS ១៩៨២ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែមិថុនា នៅទីស្នាក់ការនៃអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ សន្និសីទមានការអញ្ជើញចូលរួមរបស់ប្រទេសជាហត្ថលេខីអនុសញ្ញា និងតំណាងស្ថាប័នពាក់ព័ន្ធ។ តំណាងនៃប្រទេស និងតំបន់ទាំងឡាយបានអំពាវនាវប្រជាជាតិទាំងអស់ឲ្យគោរពអនុសញ្ញា ដោះស្រាយជម្លោះដោយសន្តិវិធី ធានាសេរីភាពនៃនាវាចរណ៍ស្របតាមបទប្បញ្ញត្តិរបស់ UNCLOS ។ល។ ព្រមទាំង តំណាងនៃបណ្តាប្រទេសក៏បានសង្កត់ធ្ងន់លើសារៈសំខាន់របស់កិច្ចសហប្រតិបត្តិការតាមបទប្បញ្ញត្តិរបស់អនុសញ្ញា ដើម្បីធានាសណ្ដាប់ធ្នាប់នៅលើសមុទ្រឲ្យស្របតាមច្បាប់អន្តរជាតិ ទប់ទល់នឹងបញ្ហាប្រឈមនានា និងការប្រើប្រាស់ធនធានសមុទ្រប្រកបដោយចីរភាព៕

បកប្រែដោយ Thuy Anh