leftcenterrightdel
អ្នកនាំពាក្យនៃគណៈកម្មាធិការអឺរ៉ុប (EC) លោកស្រី Mina Andreeva

នៅលើបណ្តាញសង្គម Twitter លោកស្រី Andreeva បានដកស្រង់សម្តីរបស់ប្រធាន EC លោក Juncker ដោយលើកច្បាស់ថា បើទោះបីជាមានការប្រឆាំងជំទាស់ចំពោះការរួមបញ្ចូលឧបទ្វីប Crimean ចូលក្នុងប្រទេសរុស្ស៊ីឡើងវិញក៏ដោយ      ក៏ប៉ុន្តែលោកអះអាងថា «មិនអាចប្រព្រឹត្តអមិត្តជាមួយរុស្ស៊ីនោះឡើយ»។ យោងតាមលោក Juncker បន្តថា មិនអាចសម្រេចបាននូវរចនាសម្ព័ន្ធសន្តិសុខដោយគ្មានរុស្ស៊ីនោះទេ ហេតុដូច្នេះ EC កំពុងកសាងទំនាក់ទំនងថ្មីជាមួយទីក្រុងម៉ូស្គូ ហើយមានបំណងចង់ឱ្យ «ភាគីទាំងពីរខិតជិតជាមួយគ្នាថែមទៀត ដើម្បីរស់ក្នុងសន្តិភាព»។ គួរបញ្ជាក់ថា កាលពីខែមីនាកន្លងទៅ នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev បានធ្លាប់បញ្ជាក់ច្បាស់ថា សហភាពអឺរ៉ុបនៅតែជាដៃគូសេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏សំខាន់ចំពោះប្រទេសរុស្ស៊ី ហើយគ្មានឧបសគ្គជាសត្យានុម័តណាមួយក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី បើទោះបីជាមានការរារាំងពីសហរដ្ឋអាមេរិកក៏ដោយ៕

តាម vovworld.vn