ចូលរួមក្នុងសន្និសីទនេះមានប្រមុខរដ្ឋនៃប្រទេសជាសមាជិករួមមាន ឥណ្ឌា កាហ្សាក់ស្ថាន គៀរហ្ស៊ីស៊ីស្ថាន ចិន ប៉ាគីស្ថាន រុស្ស៊ី តាហ្ស៊ីគីស្ថាន និងអ៊ូសបេគីស្ថាន។ ប្រទេសសង្កេតការណ៍រួមមាន អាហ្វហ្គានីស្ថាន បេឡារុស្ស អ៊ីរ៉ង់ និងម៉ុងហ្គោលី។

leftcenterrightdel
ថ្នាក់ដឹកនាំទាំងឡាយនៃ SCO ថតរូបជុំគ្នានៅឯពិធីបើកកិច្ចប្រជុំ នៅថ្ងៃទី ១៤ ខែមិថុនា (រូបថត: inform.kz)

កិច្ចប្រជុំនេះមានពីរផ្នែកគឺកិច្ចប្រជុំតូចចង្អៀត និងកិច្ចប្រជុំបើកទូលាយដែលគ្រោងនឹងពិភាក្សាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដូចជាសន្តិសុខ ការប្រឆាំងភេរវកម្ម និងការជួញដូរគ្រឿងញៀន ការអភិវឌ្ឍសេដ្ឋកិច្ច ឧស្សាហកម្ម និងបញ្ហាមនុស្សធ៌ម... ក៏ដូចជាបន្តពង្រីកអង្គការ។ លទ្ធផលនៃកិច្ចប្រជុំនេះត្រូវបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍រួមក្រុងប៊ីស្កេកដែលមានទស្សនៈរបស់ SCO លើការពង្រីកអង្គការ និងការវាយតម្លៃលើបញ្ហានានាក្នុងតំបន់ និងលើពិភពលោក៕

បក​ប្រែ​ដោយ Duy Hoan