leftcenterrightdel
យុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា (រូបថត៖ vnanet.vn)

 

មណ្ឌលបោះឆ្នោតចំនួន ២២៨ មណ្ឌលនឹងត្រូវបានបើកសម្រាប់ការបោះឆ្នោត។ យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការបោះពុម្ព​សន្លឹកឆ្នោត​ត្រូវបានធ្វើឡើងនៅសង្កាត់បឹងកក់ ១ នៃរាជធានីភ្នំពេញ នៅឯរោងពុម្ពមួយដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា។

សន្លឹកឆ្នោតត្រូវបានធ្វើជាសៀវភៅ។ សន្លឹកឆ្នោតនឹងត្រូវបានដឹកបញ្ជូនទៅមណ្ឌលបោះឆ្នោតក្រោយថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៩ ហើយគ្រោងនឹងទៅដល់មណ្ឌលបោះឆ្នោតយ៉ាងហោចណាស់ត្រឹមថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៩។ សន្លឹកឆ្នោតនឹងត្រូវបានបញ្ជូនរទៅកាន់មណ្ឌលបោះឆ្នោតនៅទូទាំងប្រទេស។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអនុញ្ញាតឱ្យគណបក្សចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ អាចធ្វើយុទ្ធនាការឃោសនាបោះឆ្នោតចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៤ ខែឧសភា។

នៅក្នុងការបោះឆ្នោតនេះមានគណបក្សនយោបាយចំនួន៧ បានឈរឈ្មោះដើម្បីដណ្តើមអាសនៈក្រុមប្រឹក្សារាជធានីខេត្តចំនួន៥៥៩ និងអាសនៈក្រុមប្រឹក្សាស្រុក ខ័ណ្ឌចំ​នួន​ ៣៥៥៥ នៅទូទាំងប្រទេសកម្ពុជា៕

បកប្រែដោយ Duy Hoan