leftcenterrightdel
បណ្ដាខឿនសេដ្ឋកិច្ច APEC សន្យាគាំទ្រដល់វិស័យពាណិជ្ជកម្មសេរី (រូបថត៖ vnanet.vn)

សេចក្តីប្រកាសរួមដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្ម APEC ទើបបិទបញ្ចប់នៅទីក្រុង Vina del Mar នៃប្រទេសឈីលីបានឲ្យដឹងថា ខឿនសេដ្ឋកិច្ចរបស់ APEC បានអះអាងពីសារៈសំខាន់នៃបទបញ្ញត្តិតម្លាភាព ដោយមិនរើសអើងគ្នា ដែលឯកភាពនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ឯកសាររបស់ APEC ក៏បានអះអាងថាខឿនសេដ្ឋកិច្ចជាសមាជិកគប្បីលើកកម្ពស់នូវប្រសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាជម្រុញការចូលរួមយ៉ាងសកម្មនិងបើកចំហនូវកសាងសហគមន៍សហគ្រាស ដើម្បីបង្កលក្ខណៈងាយស្រួលសំរាប់ប្លុកនេះអាចបន្តជួយឧបត្ថម្ភដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី៕

តាម vovworld.vn