leftcenterrightdel
ប្រធានាធិបតីអាមេរិក លោក Donald Trump

សេចក្តីជូនដំណឹងរបស់សេតវិមានកាលពីថ្ងៃទី១៧ ខែឧសភាបានឱ្យដឹងថា ក្នុងរយៈពេល ១៨០ ថ្ងៃ ខុទ្ទកាល័យតំណាងពាណិជ្ជកម្មអាមេរិកនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីលទ្ធផលនៃការចរចារ ហើយរាយការណ៍ជូនប្រធានាធិបតីអាមេរិក លោក Trump ។ សេចក្តីជូនដំណឹងត្រូវបានប្រកាសក្នុងរយៈពេលមួយថ្ងៃមុនថ្ងៃផុតកំណត់ (ថ្ងៃទី ១៨ ខែឧសភា) នៅពេលដែលលោក Trump សម្រេចចិត្តជាផ្លូវការថា តើត្រូវដំឡើងពន្ធរថយន្ត និងគ្រឿងបន្លាស់រថយន្តនាំចូលដែរឬទេ បន្ទាប់ពីក្រសួងពាណិជ្ជកម្មអាមេរិកបានដាក់ជូនរបាយការណ៍ស៊ើបអង្កេតស្តីអំពីការកំណត់គំរាមកំហែងនៃសកម្មភាពនាំចូលរថយន្ត និងគ្រឿងបន្លាស់រថយន្តចំពោះសន្តិសុខអាមេរិក។ ថ្នាក់ដឹកនាំអាមេរិករូបនេះធ្លាប់បានគំរាមដំឡើងពន្ធលើការនាំចូលទាំងនេះឡើងកំរិត ២៥% ផងដែរ៕

តាម vovworld.vn