សន្និសីទនេះគឺជាគំនិតផ្តួចផ្តើម និងសំណើររបស់វៀតណាម ដែលរៀបចំឡើងដោយក្រសួងការបរទេសវៀតណាមរួមសហការជាមួយក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច និងក្រសួងផែនការ និងវិនិយោគ រួមជាមួយគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc និងប្រធាននៃគណៈប្រតិភូ ASEM ថតរូបនៅកិច្ចប្រជុំពេញអង្គនៃសន្និសីទ ASEM ១២ (រូបថត៖ vnanet.vn)

ខ្លឹមសារនៃសន្និសីទនេះ គឺជាបញ្ហាដែលសហគមន៍អន្តរជាតិកំពុងផ្តោតលើការយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមទាំងបង្ហាញពីតួនាទីត្រួសត្រាយរបស់ ASEM ដែលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីអនុវត្តន៍ជាក់ស្តែងរាល់ការប្តេជ្ញា ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព គ្របដណ្តប់សេដ្ឋកិច្ច - សង្គមកិច្ច និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវរបៀបវារៈ ២០៣០ របស់អង្គការសហប្រជាជាតិផងដែរ។ សម្រាប់វៀតណាម សន្និសីទនេះគឺជាការបង្ហាញនូវការរួមចំណែកពោរពេញទៅដោយអត្ថន័យរបស់វៀតណាមចំពោះកិច្ចប្រឹងប្រែងជាសកលនិយាយរួមនិងកិច្ចសហប្រតិបត្តិការ ASEM និយាយដោយឡែក។  ទន្ទឹមជាមួយគ្នានោះ បង្កលក្ខណៈងាយស្រួលដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមជាមួយសមាជិក ASEM៕

តាម vovworld.vn