leftcenterrightdel
រដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodriguez (រូបថត៖ vnanet.vn)

 

នៅក្នុងសេចក្តីប្រកាសមួយដែលបានបង្ហោះលើបណ្តាញសង្គម Twitter ក្រសួងការបរទេសគុយបា លោក Minrex បានរំលឹកឡើងវិញថា នាឆ្នាំ ១៩៩៦ ទីក្រុង La Habana បានដាក់ចេញច្បាប់មាត្រ ៨០ ស្តីពីការអះអាងឡើងវិញនូវសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់គុយបា ស្របពេលជាមួយច្បាប់ Helms- Burton មានសុពលភាពជាផ្លូវការ។ មាត្រា ៨០ បានប្រកាសថាច្បាប់ Helms-Burton គឺខុសច្បាប់ដោយមិនអាចអនុវត្តបាន ហើយក៏មិនមានតម្លៃខាងគតិយុត្តិឬមានសុពលភាពនៅឡើយទេ។ សេចក្តីប្រកាសរបស់គុយបាបាននាំចេញក្នុងរយៈប៉ុន្មានម៉ោង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានជូនដំណឹងថា ទីក្រុងវ៉ាស៊ីនតោនបានបញ្ចប់ការព្យួរមាត្រ ៣ នៃច្បាប់ Helms-Burton ដែលយោងតាមនោះ ពលរដ្ឋអាមេរិកដែលមានសញ្ជាតិគុយបា ក៏ដូចជាសហគ្រាសអាមេរិកអាចប្តឹងក្រុមហ៊ុនបរទេសអំពីទ្រព្យសម្បត្តិត្រូវបានធ្វើជាតូបនីយកម្មក្នុងអំឡុងបដិវត្តន៍ឆ្នាំ ១៩៥៩ នៅគុយបាផងដែរ។ ទង្វើរនេះត្រូវបានចាត់ទុកថាសំដៅទៅលើការបង្កើនសម្ពាធលើរដ្ឋាភិបាលគុយបាដែលពាក់ព័ន្ធនឹងការផ្តល់ជំនួយឧបត្ថម្ភដល់ប្រទេសជិតខាង Venezuela ៕

តាម vovworld.vn