leftcenterrightdel
នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រីTheresa May (រូបថត៖ vnanet.vn)

 

នាថ្ងៃទី ៨ ខែមេសា សភាទាំងពីររបស់អង់គ្លេសបានអនុម័តលើគម្រោងច្បាប់ សំដៅបញ្ជៀសសេណារីយ៉ូ Brexit ដែលគ្មានកិច្ចព្រមព្រៀង ដោយអនុញ្ញាតឱ្យសមាជិកសភាមានសិទ្ធិពិចារណា ព្រមទាំងអាចផ្លាស់ប្តូរសំណើរបស់នាយករដ្ឋមន្ត្រីលោកស្រី Theresa May ចំពោះសហភាពអឺរ៉ុប (EU) អំពីការពន្យារពេលរបស់ចក្រភពអង់គ្លេសក្នុងការចាកចេញពីសហភាពអឺរ៉ុប។ សមាជិកសភា Yvette Cooper ដែលជាអ្នកទទួលខុសត្រូវក្នុងការតាក់តែងគម្រោងច្បាប់នេះបានឲ្យដឹងថា "សភាទាំងពីរបានអះអាងយ៉ាងរឹងមាំនូវទស្សនៈរបស់ខ្លួនថា សេណារីយ៉ូ ដោយគ្នានកិច្ចព្រមព្រៀងនឹងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើការធ្វើផលិតកម្មនិងសន្តិសុខជាតិ "។

នាយករដ្ឋមន្ត្រីលោកស្រី Theresa May បានអញ្ជើញទៅកាន់ក្រុងប៉ារីសប្រទេសបារាំងនិងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ នាថ្ងៃទី ៩ ខែមីនា ដើម្បីបញ្ចុះបញ្ចូលអំពីសំណើពន្យារពេល Brexit ដល់ថ្ងៃទី ៣០ ខែមិថុនាខាងមុខ៕

តាម vovworld.vn