leftcenterrightdel
មនុស្សម្នាក់ត្រូវរងរបួសដោយសារករណីវាយប្រហារតាមជើងអាកាសនៅសាណា កាលពីថ្ងៃទី៧ ខែមេសា (រូបថត៖ vnanet.vn)

 

លោកស្រី Lise Grande បានសង្កត់ធ្ងន់ថា ត្រូវស្វែងរកមូលហេតុដែលនាំមកសោកនាដកម្មនេះ។ សេចក្តីប្រកាសនេះមិនលើកច្បាស់មូលហេតុនាំមកការស្លាប់និងរងរបួសជាច្រើននាក់ឡើយ។ អ្នកយកព័ត៌មានមួយរូបរបស់សារព័ត៌មានបារាំង AFP បានអោយដឹងថា មនុស្សដែលរងរបួសហាក់ដូចជាដោយការផ្ទុះនៅជិតសាលាមួយក្នុងទីក្រុង ។ ខណៈពេលដែលពួកឧទ្ទាម Houthi បានចោទប្រកាន់កងទ័ពចម្រុះដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត ធ្វើការបំផ្ទុះគ្រាប់បែកបណ្តាលអោយមនុស្សត្រូវស្លាប់ចំនួនជាង ១៣ នាក់ និងមនុស្សរងរបួសចំនួន ៩០ នាក់។ រីឯខ្លួនវិញកងទ័ពចម្រុះបានបដិសេធន៍ការចោទប្រកាន់នេះ និងចាត់ទុកថា Houthi បានប្រើជនស៊ីវិលដើម្បីការពារខួនឯង៕

តាម vovworld.vn