ក្លឹប “៣ សកម្មក្នុងសហគមន៍ជនជាតិខ្មែរ" នៅឃុំ Hung Hoi បច្ចុប្បន្នមានគណៈកម្មការដឹកនាំដែលមានសមាជិកចំនួន ៧ រូប ដឹកនាំដោយប្រធានគណៈកម្មាធិការប្រជាជនឃុំ និងគណៈទទួលបន្ទុកដែលមានសមាជិកចំនួន ៣៥ រូប។

លោក Thach Son ប្រធានក្លឹបបានចែករំលែកថា៖ “ក្លឹបរក្សាសកម្មភាពរបស់ខ្លួនតាមគោលដៅមូលដ្ឋានចំនួន ៣៖ ចូលរួមយ៉ាងសកម្មក្នុងការការពារដោយខ្លួនឯង គ្រប់គ្រងដោយខ្លួនឯង ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងចូលរួមការផ្សះផ្សាដោយខ្លួនឯងនៅមូលដ្ឋាន; ថែរក្សាយ៉ាងសកម្ម និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន និងវប្បធម៌សហគមន៍; ស្វែងរកការងារធ្វើ និងចូលរួមយ៉ាងសកម្មក្នុងការកសាងជនបទថ្មី”។

leftcenterrightdel
ឃុំ Hung Hoi បានផ្លាស់ប្តូរជាវិជ្ជមានអាស្រ័យដោយមានការរួមចំណែកពីក្លឹប

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយមានការយកចិត្តទុកដាក់ និងការគាំទ្រពីគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងក្លឹប ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អជាបណ្តើរៗ ហើយការងារសុខុមាលភាពសង្គម ការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ តែងតែទទួលបានការយកចិត្តទុកដាក់។ល។ នាពេលថ្មីៗនេះ លោក Thach Nuol នៅភូមិ Soc Don ត្រូវបានក្លឹបកៀងគរសប្បុរសជនជួយឧបត្ថម្ភ ៧០ លានដុង ដើម្បីសាងសង់ផ្ទះថ្មី។ លោក Thach Nuol បានឲ្យដឹងថា៖ “ខ្ញុំនិងប្រពន្ធខ្ញុំធ្វើការ គ្រាន់តែចំណាយប្រចាំថ្ងៃ ចិញ្ចឹមកូនឲ្យហូប និងទៅរៀន។ ក្ដីសុបិនដ៏ធំបំផុតរបស់ខ្ញុំគឺចង់បានផ្ទះថ្មីមួយដើម្បីបាំងភ្លៀង និងពន្លឺថ្ងៃ។ ខ្ញុំសប្បាយរីករាយណាស់ដោយសារក្រុមគ្រួសាររបស់ខ្ញុំត្រូវបានជួយឧបត្ថម្ភពីក្លឹបជាមួយនឹងប្រាក់ដើម្បីសាងសង់ផ្ទះថ្មី”។

តាមរយៈប្រតិបត្តិការជាច្រើនឆ្នាំ ក្លឹបពិតជាបានក្លាយជា "ស្ពាន" របស់កម្លាំងមុខងារក្នុងការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងតំបន់។ សមាជិកទាំងឡាយរបស់ក្លឹបបានអំពាវនាវយ៉ាងសកម្មប្រជាជនចូលរួមក្នុងចលនាប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិ និងអំពាវនាវឱ្យប្រជាជនចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងថ្កោលទោសឧក្រិដ្ឋកម្ម កសាងទំនាក់ទំនងសាមគ្គីភាព និងជួយគ្នាទៅវិញទៅមករវាងបណ្តាគ្រួសារ៕

បកប្រែដោយ Huyen Trang