ពេលនាំពួកយើងទៅទស្សនាភូមិ លោក Sinh Di Gai បាននិយាយថា កាលពីអតីតកាល  ជីវភាពរបស់អ្នកភូមិមានការលំបាកខ្លាំងណាស់ ព្រោះប្រាក់ចំណូលរបស់ពួកគេពឹងផ្អែកតែលើពោត និងស្រូវប៉ុណ្ណោះ។ កាលពីជាង១០ឆ្នាំមុន មន្ត្រីស្ថានទូតលុចសំបួប្រចាំប្រទេសវៀតណាមបានមកទីនេះដើម្បីទស្សនា ពួកគេកោតសរសើរចំពោះភាពស្រស់ស្អាតនៃភូមិ Lo Lo Chai ។ បន្ទាប់មក គេបានធ្វើការងារជាមួយខេត្ត ហើយបានឧបត្ថម្ភដល់គ្រួសារចំនួន ៣ ដើម្បីធ្វើសេវា homestay ។ ប៉ុន្តែអ្នកជិតខាងពីរនាក់មិនបានជោគជ័យ មានតែក្រុមគ្រួសាររបស់លោក Gai ដែលអាចធ្វើបាន។ “តាំងពីពេលនោះមក ខ្ញុំចាប់ផ្តើមតម្រង់ទិសខ្លួនឯងលើការធ្វើទេសចរណ៍  កែលំអផ្ទះខ្លួនឯង។ ចំនួនភ្ញៀវកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ រហូតមកដល់ពេលនេះ គ្រួសារខ្ញុំបានសាងសង់ homestay ចំនួន៣ហើយ។ ជាមធ្យម ក្នុងមួយសប្តាហ៍ទទួលបានភ្ញៀវទេសចរប្រមាណ ៣០០ នាក់មកទស្សនា»

leftcenterrightdel
លោក Sinh Di Gai ចែករំលែកពីរបៀបធ្វើទេសចរណ៍ជូនប្រជាជនក្នុងភូមិ

ដោយឃើញថាគ្រួសាររបស់លោក Gai ធ្វើ homestay រកបានប្រាក់ចំណូលសមរម្យ គ្រួសារជាច្រើនទៀតនៅក្នុងភូមិក៏ធ្វើតាមដែរ។ ផ្ទះភាគច្រើនត្រូវបានរៀបចំតាមបែបប្រពៃណី ជាមួយនឹងប្រព័ន្ធបង្គន់ តុ និងកន្លែងរស់នៅ ដែលមានទំហំធំទូលាយ និងមានអនាម័យ។ វត្ថុបុរាណរបស់ជនជាតិ Lo Lo ត្រូវបានដាក់តាំងបង្ហាញនៅផ្ទះផងដែរ។ រហូតមកដល់ពេលនេះ ភូមិទាំងមូលមានក្រុមគ្រួសារចំនួន ២៨ គ្រួសារ ធ្វើ homestay ។ ជាមធ្យម Lo Lo Chai ទទួលភ្ញៀវច្រើនជាង ១០០០ នាក់ក្នុងមួយខែ ជាពិសេសនៅក្នុងរដូវផ្កាបាក់វីត (Buckwheat) homestay នៅទីនេះ  ត្រូវបានភ្ញៀវទេសចរកក់បន្ទប់ពេញអស់។

ក្រៅពីការអភិវឌ្ឍវិស័យទេសចរណ៍ លោក Gai តែងតែនាំមុខគេក្នុងការថែរក្សា និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ Lo Lo ប្រែក្លាយសិល្បៈប្រជាប្រិយ និងពិធីបុណ្យនានា ទៅជាផលិតផលពិសេសសម្រាប់ប្រជាជនក្នុងតំបន់ បម្រើសេវាកម្មទេសចរណ៍។ ឆ្នាំ ២០២២ លោក Sinh Di Gai មានកិត្តិយសជាកសិករវៀតណាមដ៏ល្អម្នាក់ក្នុងចំណោមកសិក ១០០ នាក់ដែលមានទម្រង់ទេសចរណ៍បែប homestay ប្រកបដោយប្រសិទ្ធភាព ជួយបង្កើតការងារជាច្រើនដល់ប្រជាជននៅភូមិ Lo Lo Chai រួមចំណែកកសាងជនបទភូមិថ្មី និងការពារមាតុភូមិ៕

បកប្រែដោយ Duy Hoan