ដើម្បីលើកកំពស់តួនាទីរបស់អ្នកមានប្រជាប្រិយភាព ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ខេត្ត Soc Trang បានអនុវត្តនូវគោលនយោបាយយ៉ាងល្អចំពោះអ្នកមានប្រជាប្រិយភាព; លើកសរសើរទាន់ពេលវេលាចំពោះអ្នកមានប្រជាប្រិយភាពក្នុងរាល់ចលនា; ជួយគាំទ្រ និងបង្កើតគ្រប់លក្ខខណ្ឌអំណោយផលដើម្បីអ្នកមានប្រជាប្រិយ្យភាពលើកកំពស់តួនាទីរបស់ខ្លួនក្នុងគ្រប់វិស័យជីវភាពសង្គម ជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋ ជាមួយប្រជាជន ដើម្បីកសាងផែនមហាសាមគ្គីភាពជនជាតិទាំងមូលប្រកបដោយចីរភាព។

ជាមួយនឹងប្រជាប្រិយ្យភាពរបស់ខ្លួន អ្នកមានប្រជាប្រិយភាពបានចូលរួមចំណែកដោយផ្ទាល់ចំពោះមូលនិធិសម្រាប់ជនក្រីក្រ កៀរគរសប្បុរសជន បងប្អូនជនជាតិខ្មែរនៅភូមិ ឃុំ ចូលរួមអនុវត្តល្អនូវរាល់កម្មវិធីសន្តិសុខសង្គម និងចលនាប្រឡងប្រណាំងនៅតាមភូមិ ឃុំ។

leftcenterrightdel
លោក Tran Cang អ្នកមានប្រជាប្រិយភាពនៅឃុំ Phu Tam ស្រុក Chau Thanh ខេត្ត Soc Trang ផ្តល់អង្ករជូនគ្រួសារក្រីក្រ

លើសពីនេះ អ្នកមានប្រជាប្រិយភាពនៅខេត្ត Soc Trang ក៏ជាកម្លាំងស្នូល ចូលរួមយ៉ាងសកម្មក្នុងការចលនាប្រជាជនចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយពាក្យស្លោក “រដ្ឋ និងប្រជាជន ធ្វើការរួមគ្នា”; ជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការកសាងជនបទថ្មី។ ពួកគេជាអ្នកដើរឈានមុខគេក្នុងការបរិច្ចាគដី ឈូសឆាយដី ដើម្បីពង្រីកផ្លូវជនបទ និងគម្រោងសុខុមាលភាពនានា ពួកគេបានក្លាយជាគំរូល្អៗនៃការកសាងជនបទថ្មីនៅថ្នាក់មូលដ្ឋាន។

ផ្តើមពីរាល់គោលនយោបាយ ការយកចិត្តទុកដាក់ ក៏ដូចជាការលើកតម្កើងអ្នកមានប្រជាប្រិយ្យភាពក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ តួនាទីរបស់អ្នកមានប្រជាប្រិយ្យភាពនៅ Soc Trang ត្រូវបានលើកកំពស់កាន់តែខ្លាំងឡើង។ ពួកគេជាអ្នកចាប់យក និងបញ្ជូនមតិ សេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក ដើម្បីរួមដៃគ្នា កសាង ការពារ និងអភិវឌ្ឍន៍មាតុភូមិ និងប្រទេសជាតិ៕

បកប្រែដោយ Duy Hoan