នេះគឺជាថ្នាក់រៀនដែលរៀបចំឡើងដោយអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៥ ជាមួយនឹងគ្រូបង្រៀន ដែលជាកម្មាភិបាល បុគ្គលិក និងបញ្ញវន្តស្ម័គ្រចិត្តវ័យក្មេង។ សិក្ខាកាមជាស្ត្រី និងបុរសមានអាយុច្រើនហើយពេញមួយឆ្នាំ ស្គាល់តែការដាំដុះ ធ្វើឲ្យពួកគេភ្លេចអក្សរ។ល។ ពួកគេខិតខំប្រឹងប្រែងសរសេរនិងហាត់អាន។ អោយតែដល់ពេលយប់ សូរសម្លេងហាត់អានន ភូមិឆ្ងាយមួយនេះបែជាបន្លឺឡើង។ល។

leftcenterrightdel
កម្មាភិបាល បុគ្គលិក បញ្ញវន្តស្ម័គ្រចិត្តវ័យក្មេងនៃអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៥  ណែនាំប្រជាជនក្នុងតំបន់គម្រោងឱ្យរៀនអក្សរ

ជារៀងរាល់ល្ងាច កម្មាភិបាល បុគ្គលិក បញ្ញវន្តស្ម័គ្រចិត្តវ័យក្មេង រួមជាមួយលោកវរសេនីយ៍ទោ La Minh Thanh ប្រធានការិយាល័យនយោបាយ អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៥ បានឆ្លងកាត់ជម្រាលដ៏ចោត ដើម្បីមកថ្នាក់លុបបំបាត់អនក្ខរកម្មនៅភូមិ Qua, ភូមិ Pong និងភូមិ  Sang។ ទើបតែម៉ោង ១៩ ប៉ុន្តែមានមនុស្សជាច្រើនបានចូលរៀន។ អ្នកគ្រូ Hoang Thi Hoan បានចែករំលែកថា៖ «នៅពេលល្ងាច បន្ទាប់ពីគ្រួសារហូបបាយចប់ហើយ ពួកគេមកថ្នាក់រៀនឲ្យទាន់ពេលវេលា ប៉ុន្តែមានថ្ងៃខ្លះដែលពួកគេមិនអាចចាប់ផ្តើមរៀនតាំងពីម៉ោង ២០ ទេ។ ជួលកាល ពេលថ្នាក់រៀនចប់ យើងខ្ញុំត្រឡប់មកអង្គភាពវិញពេលទៀបភ្លឺ ប៉ុន្តែត្រូវតែខិតខំប្រឹងប្រែងទើបទទួលបានលទ្ធផល»។

ក្នុងចំណោមសិក្ខាកាមទាំងនេះ មានអ្នកមិនធ្លាប់ចេះអក្សរ ក៏មានអ្នកធ្លាប់ទៅរៀនដែរ តែរវល់ធ្វើស្រែចម្ការ ពួកគេភ្លេចបាត់តួអក្សរហើយ។ អ្នកស្រី Ha Thi Hoa នៅភូមិ Qua បានចែករំលែកថា «យើងខ្ញុំត្រូវទៅសាលារៀន។ បើមិនទៅសាលារៀននោះ នៅពេលទៅផ្សារលក់ជ្រូកមាន់ យើងខ្ញុំត្រូវសុំអ្នកចេះអក្សររួមដំណើរដើម្បីគណនាតម្លៃ។ ហើយក្រដាសផ្ទះ និងដីមិនចេះសរសេរឈ្មោះខ្លួនឯងយ៉ាងម៉េចទេ តែត្រូវចង្អុល វាអាម៉ាស់ណាស់»។

លោកវរសេនីយ៍ទោ La Minh Thanh បានចែករំលែកថា៖ «ប្រជាជនប្រហែលជាមិនឃើញភ្លាមៗនូវលទ្ធផលដែលនាំមកដោយអក្សរនោះទេ ប៉ុន្តែពួកគេប្រាកដជាដឹងថា ការរៀនអក្សរនឹងនាំមកនូវពន្លឺដល់គ្រួសារ និងភូមិរបស់ពួកគេ។ សិក្ខាកាមជិត ១០០ នាក់នៃថ្នាក់លុបបំបាត់អនក្ខរកម្មនៅឃុំ Quang Chieu លើកនេះ ចេះស្រឡាញ់អក្សរ ដោយចាត់ទុកថាវាជាគោលដៅដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។ ដោយហេតុនោះបញ្ជាក់ពីកម្មវិធីលុបបំបាត់អនក្ខរកម្មគឺត្រឹមត្រូវណាស់»។

នៅពេលយប់ទឹកសន្សើមភ្នំបានគ្របដណ្តប់ផ្លូវធ្វើដំណើរហើយផ្លូវរដិបរដុបបត់បែន មិនអាចរារាំងការតាំងចិត្តរបស់កងទ័ពនៃអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៥ និងប្រជាជននៅទីនេះបានឡើយ៕

បកប្រែដោយ Huyen Trang