ស្រុក Krong Bong គឺជាស្រុកក្រីក្រនៃខេត្ត Dak Lak ដែលមានគ្រួសារជិត ២២០០០ គ្រួសារ។ យោងតាមទិន្នន័យរបស់អាជ្ញាធរមានសមត្ថកិច្ច រហូតមកទល់បច្ចុប្បន្ននេះ នៅស្រុក Krong BOng មានគ្រួសារចំនួន ២៦៦១ គ្រួសារ ដែលមានជនចំណាកស្រុកដោយសេរីចំនួន ១៥៧៦៩ នាក់ ដែលភាគច្រើននៅឃុំ Hoa Phong, ឃុំ Cu Pui, ឃុំ Cu Dram និង ឃុំ Yang Mao។ ដោយសារការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយធ្វើកសិកម្មនៅកន្លែងមួយជាក់លាក់ និងការតាំងទីលំនៅនៅកន្លែងមួយជាក់លាក់ រួមជាមួយនឹងការជួយគាំទ្រពីកម្មវិធីសង្គម និងសប្បុរសធម៌នោះ បានជាជីវភាពរបស់នៅរបស់ប្រជាជនមានស្ថិរភាពជាបណ្តើៗ។

leftcenterrightdel
ប្រជាពលរដ្ឋនៅភូមិ Ea Rot, ឃុំ Cu Pui, ស្រុក Krong Bong មានទឹកសម្រាប់ស្រោចស្រពដើមកាហ្វេ ដោយសារមានគម្រោងធារាសាស្ត្រទើបសាងសង់រួច

យោងតាមលោក Nguyen Van Tam លេខាគណៈកម្មាធិការបក្សឃុំ Cu Pui ឲ្យ​ដឹង​ថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបានដោះស្រាយការលំបាកធំបំផុតនៅភូមិ Ea Rot គឺផ្លូវធ្វើដំណើទៅមកជួបការលំបាក។ លើសពីទៅនេះ នៅឆ្នាំ២០២១ ភូមិ Ea Rot ក៏បានបោះទុនវិនិយោគជាង ១៥.៤ ពាន់លានដុង ដើម្បីកសាងគម្រោងសំខាន់ៗ រួមមាន សាលាមត្តេយ្យ និងសាលាបឋមសិក្សា ផ្ទះវប្បធម៌សហគមន៍ គម្រោងផ្គត់ផ្គង់ទឹកស្អាត ... ជាមូលដ្ឋាន ជនជាតិភាគតិចនៅភូមិ Ea Rot បានធ្វើកសិកម្មនៅកន្លែងមួយជាក់លាក់ និងតាំងទីលំនៅកន្លែងមួយជាលាក់លាក់ ប្រកបដោយស្ថិរភាព។

អាចបញ្ជាក់បានថា ដោយមានការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោង និងកម្មវិធីជួយដល់ជនជាតិភាគតិចនៅភូមិដែលមានជនចំណាកស្រុកដោយសេរី ក្នុងស្រុក Krong Bong  ប្រជាជនបានធ្វើឱ្យជីវភាពរបស់ពួកគេមានស្ថិរភាពជាបណ្តើៗ និងស្ថានភាពនៃការកាប់បំផ្លាញព្រៃឈើសម្រាប់ធ្វើស្រែចំការត្រូវលុបបំបាត់ជាបណ្តើៗ ដែលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអនុវត្តកម្មវិធីកសាងជនបទថ្មីនៅឃុំជួបការលំបាកខ្លាំង៕

បកប្រែដោយ Duy Hoan