បច្ចុប្បន្ននេះ នៅស្រុក Mai Son នៅតែសេសសល់នូវទម្លាប់សម្រាលកូននៅផ្ទះ ឬប្រឈមនឹងគ្រោះថ្នាក់ក្នុងពេលកើតកូន និងបញ្ហាកង្វះអាហារូបត្ថម្ភសម្រាប់កុមារ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីនេះ តាមរយៈការឃោសនារបស់ផ្នែកសុខាភិបាល ចំណេះដឹងអំពីការថែទាំសុខភាពមាតា និងទារកនៅស្រុក Mai Son ត្រូវបានលើកខ្ពស់ ប៉ុន្តែនៅមានស្ថានភាពសម្រាលកូននៅផ្ទះដដែល។

leftcenterrightdel
បុគ្គលិកមជ្ឈមណ្ឌលសុខាភិបាលឃុំ Chieng Mung ស្រុក Mai Son ផ្សព្វផ្សាយចំណេះដឹងអំពីការថែទាំសុខភាពកុមារ

ដើម្បីដោះស្រាយបញ្ហាពោលខាងលើជារៀងរាល់ឆ្នាំ មណ្ឌលសុខភាពស្រុក Mai Son បានផ្ដល់សេនាធិការដល់គណៈ​កម្មាធិការប្រជាជនស្រុកអំពីការបង្កើតផែនការនិងចូលរួមការថែទាំសុខភាព និងអាហារូបត្ថម្ភសម្រាប់ម្តាយ ទារក និងកុមារើ ដឹកនាំឃុំនិងទីរួមស្រុក ដើម្បីបង្កើនការគ្រប់គ្រងស្ត្រីមានផ្ទៃពោះ; ខិតខំបង្កើនអត្រាពិនិត្យផ្ទៃពោះ និងពិនិត្យសុខភាពជាប្រចាំនៅក្នុងឃុំឆ្ងាយដាច់ស្រយាល សម្របសម្រួលជាមួយសាលានានាដើម្បីពិនិត្យជាប្រចាំ និងផ្តល់ថ្នាំវីតាមីនអេដល់កុមារដោយទាន់ពេលវេលា រៀបចំការថ្លឹងទម្ងន់ និងពិនិត្យសម្រាប់កុមារក្នុងវ័យអាយុក្រោម ៥ ឆ្នាំ ដើម្បីមានដំណោះស្រាយកាត់បន្ថយអត្រាកង្វះអាហារូបត្ថម្ភក្នុងមូលដ្ឋាន។ កម្មាភិបាលនិងបុគ្គលិកផ្នែកសុខាភិបាល ផ្តោតលើការឃោសនាតាមទម្រង់ផ្សេងៗ ដូចជាការឃោសនាតាមប្រព័ន្ធបំពងសំឡេង ការចែកចាយខិតប័ណ្ណ ការផ្ដល់ប្រឹក្សាផ្ទាល់ជាដើម ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីការថែទាំសុខភាពមាតា និងទារក។

ជួបសំណេះសំណាលជាមួយយើងខ្ញុំ លោកស្រី Ha Thi Tien Thanh ប្រធានផ្នែកថែទាំសុខភាពបន្តពូជ មណ្ឌលសុខភាពស្រុក Mai Son បានឲ្យដឹងថា នាពេលខាងមុខ មជ្ឈមណ្ឌលនឹងបន្តផ្ដល់សេនាធិការដល់អាជ្ញាធរមូលដ្ឋាន និងផ្នែកសុខាភិបាលស្ដីពីការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារ និងឱសថសំខាន់ៗសម្រាប់មជ្ឈមណ្ឌលសុខាភិបាល ការបង្កើនលទ្ធភាពទទួលបានសេវាសុខាភិបាលសម្រាប់ប្រជាជន និងបង្កើនការឃោសនា លើកកំពស់ការយល់ដឹងរបស់ប្រជាជនអំពីតម្រូវការនៃការថែទាំសុខភាពមាតា និងទារក។ល៕

បកប្រែដោយ Thuy Anh