សម្លៀកបំពាក់របស់ជនជាតិ Lu ត្រូវបានសម្គាល់ដោយការប៉ាក់ក្បូរក្បាច់រចនាចម្រុះពណ៌ ជាមួយនឹងគ្រឿងអលង្ការជាច្រើន។

ក្នុងប៉ុន្មានឆ្នាំកន្លងមក រួមជាមួយនឹងការចលនាប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច ស្រុក Tam Duong បានផ្តោតសំខាន់លើការផ្សព្វផ្សាយ និងចលនាជនជាតិ Lu អភិរក្ស ថែរក្សា និងលើកតម្កើងទំនៀមទម្លាប់វប្បធម៌របស់ជនជាតិ រួមទាំងរបរត្បាញសំពត់សង្គឹមជាប្រពៃណីផងដែរ៕

leftcenterrightdel
សមា្ភរៈសម្រាប់ត្បាញសំពត់សង្គឹមភាគច្រើនជាកប្បាសដែលដាំដុះនៅតាមចំការ។ ថ្នាំជ្រលក់សំពត់ក៏ត្រូវបានប្រជាជនកែច្នៃដោយខ្លួនឯងដើម្បីបង្កើតពណ៌ផ្សេងៗគ្នាជាច្រើន។

leftcenterrightdel
សំលៀកបំពាក់ប្លែកៗនោះត្រូវបានផលិតពីកីតម្បាញសាមញ្ញ តាមរយៈបាតដៃដ៏ប៉ិនប្រសប់ទាំងគូរបស់ស្ត្រីជនជាតិ Lu

leftcenterrightdel
ក្បូរក្បាច់រចនាយ៉ាងល្អឯកត្រូវបានប៉ាក់លើសំលៀកបំពាក់ជាប្រពៃណី

leftcenterrightdel
របរត្បាញសំពត់សង្គឹមមិនត្រឹមតែរួមចំណែកថែរក្សា និងអភិរក្សវប្បធម៌ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់ស្ត្រីជនជាតិ Lu ទៀតផង

បកប្រែដោយ Huyen Trang